ព្រះត្រៃបិដក ភាគ ២៣

កាលបើ​មនុស្ស​មានចិត្ត​ស្រកាក​យ៉ាងនេះ​ ​មិន​បរិសុទ្ធ​យ៉ាងនេះ​ ​កាលបើ​មនុស្ស​មាន​កិច្ច​កល់​ ​ប្រព្រឹត្តទៅ​យ៉ាងនេះ​ ​ព្រះមានព្រះភាគ​ ​គង់​ជ្រាប​នូវ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ជា​ប្រយោជន៍​ ​និង​មិនមែន​ជា​ប្រយោជន៍​ ​របស់​សត្វ​ទាំងឡាយ​បាន​ប្រាកដ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​មនុស្ស​មាន​ចិ​ត្ត​សាំ​ញុំា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​សត្វ​ចិញ្ចឹម​ ​មានចិត្ត​ឲ្យ​ងាយ​យល់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែកខាង​ខ្ញុំ​ព្រះអង្គ​ ​អាច​ទូន្មាន​ដំរី​ ​ដែល​ល្មម​ទូន្មាន​បាន​ ​ក្នុង​ខណៈ​ដែល​ទូន្មាន​ដំរី​មួយរំពេច​នោះ​ ​នឹង​ដើរទៅដើរមក​ ​កាន់​នគរ​ចម្បា​បាន​ ​(​តែ​លុះ​យូរ​ទៅ​)​ ​ដំរី​នឹង​ធ្វើ​កិច្ច​កល់​គ្រប់យ៉ាង​ ​គឺ​ក្រអើតក្រអោង​ ​កោងកាច​ ​វៀចវេរ​ ​គ្រលែង​ខ្លួន​ឲ្យ​ប្រាកដ​ឡើង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែក​ពួក​ជន​ ​ជា​ខ្ញុំកំដរ​ក្តី​ ​អ្នកបម្រើ​ក្តី​ ​អ្នកស៊ីឈ្នួល​ក្តី​ ​របស់ខ្ញុំ​ព្រះអង្គ​ ​តែង​ប្រព្រឹត្តទៅ​ដោយ​កាយ​ផ្សេង​ ​ដោយ​វាចា​ផ្សេង​ ​ទាំង​ចិត្ត​របស់​វា​ផ្សេង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលបើ​មនុស្ស​មាន​ចិ​ត្ត​សាំ​ញុំា​យ៉ាងនេះ​ ​កាលបើ​មនុស្ស​មានចិត្ត​ស្រកាក​ ​មិន​បរិសុទ្ធ​យ៉ាងនេះ​ ​កាលបើ​មនុស្ស​ ​មាន​កិច្ច​កល់​ ​ប្រព្រឹត្តទៅ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636826010154051436
ទៅកាន់ទំព័រ៖