ព្រះត្រៃបិដក ភាគ ២៣

ក៏​ពាក្យ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​គហបតី​ ​ព្រះ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ព្រោះ​ហេតុ​សំយោជនៈ​ទាំងឡាយ​ណា​ ​អាត្មាអញ​ ​បាន​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ ​ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះ​ចេញ​ហើយ​ ​មួយវិញទៀត​ ​បើ​អាត្មាអញ​ ​ជា​អ្នកសម្លាប់​សត្វ​ហើយ​ ​សូម្បី​ខ្លួនឯង​ ​ក៏​គប្បី​តិះដៀល​ខ្លួនឯង​បាន​ ​ព្រោះ​ហេតុ​សម្លាប់សត្វ​ ​ទាំង​អ្នកប្រាជ្ញ​ ​ដែល​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ក៏​គប្បី​តិះដៀល​បាន​ ​ព្រោះហេតុតែ​សម្លាប់សត្វ​ ​លុះ​ទម្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ទុគ្គតិ​ ​នឹង​មាន​ប្រាកដ​ ​ព្រោះ​ហេតុ​សម្លាប់សត្វ​ ​ធម្មជាត​នេះ​ឈ្មោះថា​ ​សំយោជនៈ​ ​ធម្មជាត​នេះ​ឈ្មោះថា​ ​នី​វរ​ណៈ​ ​គឺ​ការ​សម្លាប់សត្វ​ហ្នឹងឯង​ ​មួយ​យ៉ាង​ទៀត​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ ​គប្បី​កើតឡើង​ ​ព្រោះហេតុតែ​ការ​សម្លាប់សត្វ​ ​អាសវៈ​ដែល​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ទាំងនោះ​ ​មិន​មានដល់​បុគ្គល​នោះ​ ​ដែល​វៀរចាក​ការ​សម្លាប់សត្វ​យ៉ាងនេះ​ ​ពាក្យ​ណា​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​ព្រោះ​អាស្រ័យ​ការ​មិន​សម្លាប់សត្វ​ ​ទើប​លះបង់​ការ​សម្លាប់សត្វ​ចេញ​ ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នុ៎ះឯង​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636826025656068101
ទៅកាន់ទំព័រ៖