ព្រះត្រៃបិដក ភាគ ២៣
[៤០] ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនឲ្យ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រោះហេតុសំយោជនៈណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យហើយ សូម្បីខ្លួនឯង គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ធម្មជាតនេះ ឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការកាន់យកទ្រព្យ ដែលគេមិនបានឲ្យហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ
ID: 636826025930743811
ទៅកាន់ទំព័រ៖