ព្រះត្រៃបិដក ភាគ ២៣

មិន​មានដល់​បុគ្គល​នោះ​ ​ដែល​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​យ៉ាងនេះ​ ​ពាក្យ​ណា​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បុគ្គល​គួរ​អាស្រ័យ​ការ​កាន់​យក​តែ​ទ្រព្យ​ ​ដែលគេ​ឲ្យ​ ​ទើប​លះបង់​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ចេញ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នុ៎ះឯង​។​
 [​៤១​]​ ​ត្រង់​ពាក្យ​ថា​ ​បុគ្គល​គួរ​អាស្រ័យ​ពាក្យពិត​ ​ទើប​លះបង់​ការកុហក​ចេញ​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ក៏​ពាក្យ​នេះឯង​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ពោល​ពាក្យ​កុហក​ ​ព្រោះ​ហេតុ​សំយោជនៈ​ទាំងឡាយ​ណា​ ​អាត្មាអញ​ ​បាន​ប្រតិបត្តិ​ដើម្បី​លះបង់​ ​ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះ​ចេញ​ហើយ​ ​មួយវិញទៀត​ ​បើ​អាត្មាអញ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ហើយ​ ​សូម្បី​ខ្លួនឯង​ ​ក៏​គប្បី​តិះដៀល​ខ្លួនឯង​បាន​ ​ព្រោះ​ហេតុ​ពោល​ពាក្យ​កុហក​ ​ទាំង​អ្នកប្រាជ្ញ​ ​ដែល​បាន​ពិ​ចារ​ណា​រឿយ​ៗ​ហើយ​ ​ក៏​គប្បី​តិះដៀល​បាន​ ​ព្រោះ​ហេតុ​ពោល​ពាក្យ​កុហក​ ​លុះ​ទម្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ទុគ្គតិ​នឹង​មាន​ប្រាកដ​ ​ព្រោះ​ហេតុ​ពោល​ពាក្យ​កុហក​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636826026219910351
ទៅកាន់ទំព័រ៖