ព្រះត្រៃបិដក ភាគ ២៣

ធម្មជាត​នុ៎ះ​ហៅថា​ ​សំយោជនៈ​ ​ធម្មជាត​នុ៎ះ​ ​ហៅថា​ ​នី​វរ​ណៈ​ ​គឺ​ពាក្យ​កុហក​ហ្នឹងឯង​ ​មួយ​យ៉ាង​ទៀត​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ ​គប្បី​កើតឡើង​ ​ព្រោះ​ហេតុ​ពោល​ពាក្យ​កុហក​ ​អាសវៈ​ដែល​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ទាំងនោះ​ ​មិន​មានដល់​បុគ្គល​នោះ​ ​ដែល​វៀរចាក​ពាក្យ​កុហក​យ៉ាងនេះ​ ​ពាក្យ​ណា​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បុគ្គល​ព្រោះ​អាស្រ័យ​ពាក្យពិត​ ​ទើប​លះបង់​ការ​ពោល​ពាក្យ​កុហក​ចេញ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នុ៎ះឯង​។​
 [​៤២​]​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​អាស្រ័យ​ពាក្យ​មិន​ញុះញង់​ ​ទើប​លះបង់​ពាក្យ​ញុះញង់​ចេញ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ក៏​ពាក្យ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​ពាក្យ​ញុះញង់​ ​ព្រោះ​ហេតុ​សំយោជនៈ​ទាំងឡាយ​ណា​ ​អាត្មាអញ​ ​បាន​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ ​ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះ​ចេញ​ហើយ​ ​មួយ​យ៉ាង​ទៀត​ ​បើ​អាត្មាអញ​ ​និយាយ​ពាក្យ​ញុះញង់​ហើយ​ ​សូម្បី​ខ្លួនឯង​ ​ក៏​គប្បី​តិះដៀល​ខ្លួនឯង​បាន​ ​ព្រោះ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636826026507836819
ទៅកាន់ទំព័រ៖