ព្រះត្រៃបិដក ភាគ ២៣

ហេតុ​ពាក្យ​ញុះញង់​ ​ទាំង​អ្នកប្រាជ្ញ​ ​ដែល​បាន​ពិ​ចារ​ណា​រឿយ​ៗ​ហើយ​ ​ក៏​គប្បី​តិះដៀល​បាន​ ​ព្រោះ​ហេតុ​ពាក្យ​ញុះញង់​ ​លុះ​ទម្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ទុគ្គតិ​នឹង​មាន​ប្រាកដ​ ​ព្រោះ​ហេតុ​ពាក្យ​ញុះញង់​ ​ធម្មជាត​នុ៎ះ​ ​ហៅថា​ ​សំយោជនៈ​ ​ធម្មជាត​នុ៎ះ​ ​ហៅថា​ ​នី​វរ​ណៈ​ ​គឺ​ពាក្យ​ញុះញង់​ហ្នឹងឯង​ ​មួយ​យ៉ាង​ទៀត​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ ​គប្បី​កើតឡើង​ ​ព្រោះ​ហេតុ​ពាក្យ​ញុះញង់​ ​អាសវៈ​ដែល​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ទាំងនោះ​ ​មិន​មានដល់​បុគ្គល​នោះ​ ​ដែល​វៀរចាក​ពាក្យ​ញុះញង់​យ៉ាងនេះ​ ​ពាក្យ​ណា​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​ព្រោះ​អាស្រ័យ​ពាក្យ​មិន​ញុះញង់​ ​ទើប​លះបង់​ពាក្យ​ញុះញង់​ ​ចេញ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នោះ​ឯង​។​
 [​៤៣​]​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​លោភលន់​ ​ទើប​លះបង់​សេចក្តី​លោភលន់​ចេញ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ក៏​ពាក្យ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​រមែង​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636826026789782946
ទៅកាន់ទំព័រ៖