ព្រះត្រៃបិដក ភាគ ២៣
[៤៤] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តី
ID: 636826027237208537
ទៅកាន់ទំព័រ៖