ព្រះត្រៃបិដក ភាគ ២៣
គ្នាន់ក្នាញ់ គឺមិននិន្ទាយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យមិនសេចក្តីគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៥] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះនេះ តថាគត ពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ លុះទម្លាយរាងកាយ ខាងមុខ
ID: 636826027506073915
ទៅកាន់ទំព័រ៖