ព្រះត្រៃបិដក ភាគ ២៣
យ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ជាប្រយោជន៍ និងមិនជាប្រយោជន៍ (របស់សត្វទាំងនោះ) ជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សមានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តងាយយល់។
[៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ពួកមនុស្ស មានចិត្តសាំញុំា ម្នាលបេស្សៈ ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ ម្នាលបេស្សៈ បុគ្គល៤ពួកនេះ តែងមានក្នុងលោក បុគ្គល៤ពួក តើដូចម្តេចខ្លះ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ
ID: 636826010407425928
ទៅកាន់ទំព័រ៖