ព្រះត្រៃបិដក ភាគ ២៣
ដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីមើលងាយ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីមើលងាយគេ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីមើលងាយ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីមើលងាយហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីមើលងាយគេ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីមើលងាយ យ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។ ម្នាលគហបតី ធម៌ទាំង៨
ID: 636826028062415736
ទៅកាន់ទំព័រ៖