ព្រះត្រៃបិដក ភាគ ២៣
[៤៩] ម្នាលគហបតី ដូចជាបុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ដើរច្រាសខ្យល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើបុរសនោះ មិនលះចោលគប់ស្មៅ ដែលភ្លើងឆេះនោះ ដោយឆាប់ទេ គប់ស្មៅដែលភ្លើងឆេះនោះ នឹងរោលរាលដៃ ឬកំភួនដៃ ឬរោលរាលអវយវៈតូចធំនីមួយ បុរសនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះគប់ស្មៅ ដែលភ្លើងឆេះនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយគប់ស្មៅ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥០] ម្នាលគហបតី ដូចជារណ្តៅរងើកភ្លើង មានជម្រៅមួយជំហរបុរស ដ៏ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង កាលនោះ មានបុរសម្នាក់ មានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដើរមក (កាន់រណ្តៅនោះ) មានបុរសខ្លាំងពូកែពីរនាក់ ចាប់បុរសនោះ ត្រង់កំភួនដៃម្ខាងម្នាក់ ទាញទំលាក់
ID: 636826029365460266
ទៅកាន់ទំព័រ៖