ព្រះត្រៃបិដក ភាគ ២៣

ទៅ​ក្នុង​រណ្តៅ​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​តើ​បុរស​នោះ​ ​គួរ​បង្អោនកាយ​ ​(​ទៅកាន់​រណ្តៅ​)​ ​នោះ​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​នោះ​ ​មិន​គួរ​បង្អោនកាយ​ទៅ​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​បុរស​នោះ​ ​ដឹង​ច្បាស់​ថា​ ​បើ​អាត្មាអញ​ ​នឹង​ធ្លាក់​រណ្តៅ​រងើកភ្លើង​នេះ​ ​អាត្មាអញ​ ​នឹង​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​ព្រោះ​រណ្តៅ​រងើកភ្លើង​នោះ​ជាហេតុ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​ ​អរិយសាវ័ក​ឃើញ​សេចក្តី​នេះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ហើយ​។​បេ​។​ ​ក៏​ចំរើន​ឧបេក្ខា​នោះ​ឯង​។​
 ​[​៥១​]​ ​ម្នាល​គហបតី​ ​ដូចជា​បុរស​ ​យល់សប្តិ​ឃើញ​អារាម​ ​ជាទី​សប្បាយ​ ​ព្រៃ​ជាទី​សប្បាយ​ ​ផែនដី​ជាទី​សប្បាយ​ ​និង​ស្រះ​បោក្ខរណី​ ​ជាទី​សប្បាយ​ ​លុះ​បុរស​នោះ​ភ្ញាក់​ឡើង​ ​មិនឃើញ​អ្វីមួយ​ឡើយ​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​យល់សប្តិ​ ​មានទុក្ខ​ច្រើន​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636826029658006999
ទៅកាន់ទំព័រ៖