ព្រះត្រៃបិដក ភាគ ២៣
មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥២] ម្នាលគហបតី ដូចជាបុរសខ្ចីទ្រព្យគេ ជារបស់បណ្តោះអាសន្ន គឺកែវមណី និងកុណ្ឌល (គ្រឿងប្រដាប់ត្រចៀក) ដ៏ប្រសើរ ហើយឡើងកាន់យាន បុរសនោះ បានប្រដាប់តាក់តែង ដោយទ្រព្យជារបស់ខ្ចីគេបណ្តោះអាសន្នទាំងនោះ ដើរទៅកាន់រានផ្សារ អ្នកផងបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា អើហ្ន៎ បុរសនេះ មានភោគសម្បត្តិច្រើនណាស់ បានឮថា ពួកជនអ្នកមានភោគសម្បត្តិ រមែងបរិភោគសម្បត្តិយ៉ាងហ្នឹងតើ បើពួកជនជាម្ចាស់គប្បីឃើញបុរសនោះក្នុងទីណាៗ ក៏គប្បីយកទ្រព្យ ដែលជារបស់ខ្លួនក្នុងទីនោះទៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គួរអាក់អន់ចិត្តឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរនឹងអាក់អន់ចិត្តទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះពួកជនជាម្ចាស់ទ្រព្យ នាំយកទ្រព្យ ដែលជារបស់ខ្លួនទៅ។ ម្នាលគហបតី អរិយសាវ័ក តែង
ID: 636826029959484242
ទៅកាន់ទំព័រ៖