ព្រះត្រៃបិដក ភាគ ២៣
ដក់ថ្នក់ផង កាលនោះ មានបុរសជាគំរប់ពីរ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏កាន់យកដឹងដ៏មុត ដើរមកដល់ បុរសនោះ ចូលទៅកាន់ដងព្រៃនោះ ហើយឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯង មានផ្លែផ្អែម មានផ្លែច្រើនផង សូម្បីផ្លែណាមួយ មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏មិនចេះឡើងដើមឈើឡើយ បើដូច្នោះ មានតែអាត្មាអញ កាប់ដើមឈើនេះត្រង់គល់ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏កាប់ដើមឈើនោះត្រង់គល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសដែលឡើងដើមឈើមុនគេនោះ បើមិនចុះមកដោយរហ័សទេ កាលដែលដើមឈើនោះរលំចុះ គប្បីបាក់ដៃ បាក់ជើង បំបាក់អវយវៈតូចធំណានីមួយ របស់បុរសនោះ បុរសនោះ គប្បីដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះផ្លែឈើនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា
ID: 636826030473123621
ទៅកាន់ទំព័រ៖