ព្រះត្រៃបិដក ភាគ ២៣
ជាអ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលនូវសេចក្តីសុខ រមែងមានខ្លួនដ៏ប្រសើរ១ ម្នាលបេស្សៈ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលពួកណា ធ្វើចិត្តអ្នកឲ្យត្រេកអរបាន។
[៥] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង បុគ្គលនេះ មិនធ្វើចិត្តខ្ញុំព្រះអង្គឲ្យត្រេកអរទេ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ
ID: 636826010761366173
ទៅកាន់ទំព័រ៖