ព្រះត្រៃបិដក ភាគ ២៣

នូវ​សេចក្តី​បរិសុទ្ធ​នៃ​សតិ​ ​ដែល​កើតអំពី​ឧបេក្ខា​ដ៏​ប្រសើរ​នេះឯង​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​និង​បាន​ដល់​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​
 [​៥៥​]​ ​ម្នាល​គហបតី​ ​ការ​ផ្តាច់​បង់​ជំនួញ​ ​ដោយសព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​ ​តែង​មាន​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ការ​ផ្តាច់​បង់​ជំនួញ​ ​ដោយសព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​ ​ដោយ​សភាព​យ៉ាងណា​ ​អ្នក​បានឃើញ​ការ​ផ្តាច់​បង់​ជំនួញ​ ​មាន​សភាព​យ៉ាងនោះ​ ​ក្នុង​ខ្លួន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ណា​ក្តី​ ​ការ​ផ្តាច់​បង់​ជំនួញ​ ​ដោយសព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​ណា​ក្តី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​សភាវៈ​ទាំងពីរ​នោះ​ ​ខ្ញុំ​ព្រះអង្គ​ឆ្ងាយ​ចាក​ការ​ផ្តាច់​បង់​ជំនួញ​ ​ដោយសព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​នេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលពីដើម​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​សំគាល់​នូវ​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​លទ្ធិ​ផ្សេង​ ​ដែល​មិនមែន​ជា​បុរស​អាជានេយ្យ​ពិត​ ​ថា​ជា​បុរស​អាជានេយ្យ​ ​ញុំាង​បុគ្គល​ដែល​មិនមែន​ជា​បុរស​អាជានេយ្យ​ពិត​ ​ឲ្យ​បរិភោគភោជន​ ​សំរាប់​បុរស​អាជានេយ្យ​ ​តាំង​បុគ្គល​ដែល​មិនមែន​ជា​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636826031077268176
ទៅកាន់ទំព័រ៖