ព្រះត្រៃបិដក ភាគ ២៣
ចំពោះពួកសមណៈ សេចក្តីគោរព ចំពោះពួកសមណៈ ឲ្យកើតដល់ខ្ញុំព្រះអង្គហើយហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ឬក៏ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះ ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
ចប់ បោតលិយសូត្រ ទី៤។
ID: 636826031619339180
ទៅកាន់ទំព័រ៖