ព្រះត្រៃបិដក ភាគ ២៣

ជីវក​សូត្រ​ ​ទី៥​


 [​៥៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​ ​របស់​ជីវក​កោ​មារ​ភ​ត្យ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ជីវក​កោ​មារ​ភ​ត្យ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឮ​មក​ដូច្នេះ​ថា​ ​ពួក​ជន​តែង​សម្លាប់សត្វ​ ​ចំពោះ​ព្រះសមណគោតម​ ​ព្រះសមណគោតម​ ​បើទុកជា​ជ្រាប​ហេតុ​នោះ​ហើយ​ ​ក៏​រមែង​សោយ​សាច់​ ​ដែលគេ​ធ្វើ​ចំពោះ​ ​គឺ​សាច់​ដែលគេ​ធ្វើ​អាស្រ័យ​នូវ​ខ្លួន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ជន​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ពួក​ជន​តែង​សម្លាប់សត្វ​ ​ចំពោះ​ព្រះសមណគោតម​ ​ព្រះសមណគោតម​ ​បើទុកជា​ជ្រាប​ហេតុ​នោះ​ហើយ​ ​ក៏​រមែង​សោយ​សាច់​ ​ដែលគេ​ធ្វើ​ចំពោះ​ ​គឺ​សាច់​ដែលគេ​ធ្វើ​អាស្រ័យ​នូវ​ខ្លួន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​ទាំងនោះ​ ​និយាយ​ត្រូវ​តាម​ពាក្យ​ ​ដែលគេ​ពោល​ចំពោះ​ព្រះមានព្រះភាគ​ ​មិនមែន​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636826031965618987
ទៅកាន់ទំព័រ៖