ព្រះត្រៃបិដក ភាគ ២៣

ដោយ​ពាក្យ​មិន​ពិត​ផង​ ​និយាយ​នូវ​ហេតុ​សមគួរ​ ​ដល់​ហេតុ​ផង​ឬទេ​ ​មួយ​យ៉ាង​ទៀត​ ​វាទៈ​ ​និង​អនុបវាទៈ​បន្តិចបន្តួច​ ​របស់​ព្រះអង្គ​ ​ដែល​ប្រកបដោយ​ហេតុ​ ​មិនបាន​ដល់​នូវ​ហេតុ​ ​ដែល​គួរ​តិះដៀល​ឬទេ​។​
 [​៥៧​]​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ជីវកៈ​ ​ពួក​ជន​ណា​និយាយ​យ៉ាងនេះ​ថា​ ​ពួក​ជន​សម្លាប់សត្វ​ ​ចំពោះ​ព្រះសមណគោតម​ ​ព្រះសមណគោតម​ ​បើទុកជា​ជ្រាប​ហេតុ​នោះ​ហើយ​ ​ក៏​រមែង​សោយ​សាច់​ ​ដែលគេ​ធ្វើ​ចំពោះ​ ​គឺ​សាច់​ដែលគេ​ធ្វើ​អាស្រ័យ​នូវ​ខ្លួន​ ​ពួក​ជន​នោះ​ ​មិនមែន​និយាយ​ត្រូវ​តាម​ពាក្យ​ ​ដែលគេ​ពោល​ចំពោះ​តថាគត​ឡើយ​ ​ពួក​ជន​នោះ​ ​និយាយ​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិនមែន​ ​មិន​ពិត​ ​ម្នាល​ជីវកៈ​ ​តថាគត​ ​ពោល​នូវ​សាច់​ ​ដែល​មិន​គួរ​បរិភោគ​ ​ដោយហេតុ​ទាំង៣​ ​គឺ​ឃើញ​ ​ឮ​ ​រង្កៀស​ ​ម្នាល​ជីវកៈ​ ​តថាគត​ ​ពោល​នូវ​សាច់​ដែល​មិន​គួរ​បរិភោគ​ ​ដោយហេតុ​ទាំង៣នេះឯង​ ​ម្នាល​ជីវកៈ​ ​តថាគត​ ​ពោល​នូវ​សាច់​ ​ដែល​គួរ​បរិភោគ​ ​ដោយហេតុ​ទាំង៣​ ​គឺ​ ​មិនឃើញ​ ​មិនឮ​ ​មិន​រង្កៀស​ ​ម្នាល​ជីវកៈ​ ​តថាគត​ ​ពោល​នូវ​សាច់​ដែល​គួរ​បរិភោគ​ ​ដោយហេតុ​ទាំង៣នេះឯង​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636826032223103714
ទៅកាន់ទំព័រ៖