ព្រះត្រៃបិដក ភាគ ២៣

និង​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​ក៏​ចូល​ទៅកាន់​ផ្ទះ​ ​នៃ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ហើយ​។​ ​ឯ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​ក៏​អង្គាស​ភិក្ខុ​នោះ​ ​ដោយ​បិណ្ឌបាត​ ​ដ៏​ផ្ចិតផ្ចង់​។​ ​ភិក្ខុ​នោះ​មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នេះ​ ​អង្គាស​អាត្មាអញ​ ​ដោយ​បិណ្ឌបាត​ដ៏​ផ្ចិតផ្ចង់​ ​ដោយ​ប្រពៃ​ណាស់​ហ្ន៎​ ​ធ្វើ​ម្តេច​ហ្ន៎​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នេះ​ ​គប្បី​អង្គាស​អាត្មាអញ​ ​ដោយ​បិណ្ឌបាត​ដ៏​ផ្ចិតផ្ចង់​ ​មាន​សភាព​យ៉ាងនេះ​ ​តទៅទៀត​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​សោះ​។​ ​ភិក្ខុ​នោះ​ ​មិន​ផ្តេក​ផ្តួល​ ​មិន​ជ្រុលជ្រប់​ ​មិន​ល្មោភ​ ​តែងឃើញ​ទោស​ ​មាន​បញ្ញា​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​ចាក​ទុក្ខ​ ​បរិភោគ​បិណ្ឌបាត​នោះ​។​ ​ម្នាល​ជីវកៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​តើ​ភិក្ខុ​នោះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​ឬ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​ឬក៏​គិត​ដើម្បី​បៀតបៀន​អ្នក​ទាំងពីរ​ ​ក្នុង​សម័យ​នោះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​ជីវកៈ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឆាន់​អាហារ​ ​ដែល​មិន​មានទោស​នោះ​ ​ក្នុង​សម័យ​នោះ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ឮ​មក​យ៉ាងនេះ​ថា​ ​ព្រហ្ម​ ​មាន​កិរិយា​នៅ​ដោយ​ឧបេក្ខា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នោះ​ ​ជា​ពាក្យ​របស់ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636826033329446993
ទៅកាន់ទំព័រ៖