ព្រះត្រៃបិដក ភាគ ២៣
ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹងភ្នែករបស់ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយានៅដោយឧបេក្ខាពិត។ ម្នាលជីវកៈ បុគ្គលមានសេចក្តីបៀតបៀន សេចក្តីអផ្សុក និងសេចក្តីចង្អៀតចង្អល់ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ និងមោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យហេតុហ្នឹងឯង។
[៦០] ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈ៥យ៉ាង បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅនាំយកសត្វឯណោះ មកដោយឋានៈណា តែងទទួលនូវបាបច្រើន ដោយឋានៈនេះជាបឋម សត្វនោះ កាលដែលគេយកខ្សែទាក់កដឹកយកមក ក៏ទទួលទុក្ខទោមនស្ស ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់ពីរ បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅ
ID: 636826033600282484
ទៅកាន់ទំព័រ៖