ព្រះត្រៃបិដក ភាគ ២៣

មិន​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​ ​បុគ្គល​ជា​អ្នក​មិន​ដុត​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិន​ដុត​កំ​ដៅ​អ្នកដទៃ​នោះ​ ​ជា​អ្នក​អស់​សេចក្តី​ស្រេកឃ្លាន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ជា​អ្នក​រលត់ទុក្ខ​ ​មាន​សេចក្តី​ត្រជាក់​ ​ទទួល​សេចក្តី​សុខ​ ​ជា​អ្នកមាន​ខ្លួន​ប្រសើរ​ ​បុគ្គល​នេះ​ ​ទើប​ធ្វើ​ចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​ត្រេកអរ​បាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នា​លបេស្សៈ​ ​ចុះ​បុគ្គល៣ពួក​នេះ​ ​ធ្វើ​ចិត្ត​របស់​អ្នក​ ​ឲ្យ​ត្រេកអរ​មិនបាន​ ​តើ​ដោយហេតុ​អ្វី​។​
 [​៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​ដែល​ដុត​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ធ្វើខ្លួន​ឯង​ ​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ស្អប់ខ្ពើម​សេចក្តី​ទុក្ខ​ ​ឲ្យ​ក្តៅរោលរាល​អន្ទះអន្ទែង​ ​ដោយហេតុនេះ​ឯង​ ​បាន​ជា​បុគ្គល​នេះ​ ​ធ្វើ​ចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​ត្រេកអរ​មិនបាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​ដែល​ដុត​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ធ្វើ​អ្នកដទៃ​ ​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ស្អប់ខ្ពើម​សេចក្តី​ទុក្ខ​ ​ឲ្យ​ក្តៅរោលរាល​អន្ទះអន្ទែង​ ​ដោយហេតុនេះ​ឯង​ ​បាន​ជា​បុគ្គល​នេះ​ ​ធ្វើ​ចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​ត្រេកអរ​មិនបាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​ដែល​ដុត​កំ​ដៅ​ខ្លួនឯង​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636826011055583001
ទៅកាន់ទំព័រ៖