ព្រះត្រៃបិដក ភាគ ២៣

ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​បុរស​ ​ចាប់​បើក​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ឬដូច​ជា​បុរស​បើក​បង្ហាញ​របស់​ ​ដែលគេ​លាក់​បិទបាំង​ ​ពុំ​នោះ​ ​ដូចជា​បុរស​ ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​បុរស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ចក្ខុ​ ​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ក្នុងថ្ងៃនេះ​ជាដើម​។​

​ចប់​ ​ជីវក​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636826034118242110
ទៅកាន់ទំព័រ៖