ព្រះត្រៃបិដក ភាគ ២៣

ឧបាលិ​វាទ​សូត្រ​ ​ទី៦​


 [​៦២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បា​វា​រិក​ម្ព​វ័ន​(​១​)​ ​ជិត​ស្រុក​នា​លន្ទា​។​ ​សម័យ​នោះ​ឯង​ ​និ​គន្ថ​នាដ​បុត្ត​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​នា​លន្ទា​ ​ជាមួយនឹង​និ​គន្ថ​បរិសទ្យ​ជាច្រើន​។​ ​គ្រានោះ​ ​និគ្រន្ថ​ឈ្មោះ​ ​ទីឃ​តបស្សី​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ស្រុក​នា​លន្ទា​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​បច្ឆាភត្ត​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​បា​វា​រិក​ម្ព​វ័ន​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​នែ​ ​ទីឃ​តបស្សី​ ​អាសនៈ​ ​មាន​គ្រប់គ្រាន់​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​អង្គុយ​ចុះ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទើប​ទីឃ​តបស្សី​និគ្រន្ថ​ ​កាន់​យក​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
​(​១​)​ ​ជា​ឈ្មោះ​វត្ត​ព្រៃស្វាយ​ ​របស់​បា​វារិ​ក​សេដ្ឋី​។​ ​បានឮ​មក​ថា​ ​សេដ្ឋី​នោះ​ ​បាន​ស្តាប់ធម៌​ទេសនា​ ​របស់​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ជ្រះថ្លា​ ​បាន​កសាង​វត្ត​ ​ប្រដាប់ដោយ​សេ​នា​សនៈ​ផ្សេង​ៗ​ ​មាន​កុដិ​ ​គូហា​ ​និង​មណ្ឌប​ជាដើម​ ​ក្នុង​ឱទ្យាន​នោះ​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​។​ ​បាន​ជាវ​ត្ត​នោះ​ ​ឈ្មោះថា​ ​វត្ត​បា​វា​រិក​ម្ព​វ័ន​ ​ដូចជា​វត្ត​ជី​វក​ម្ព​វ័ន​ដូច្នោះ​ដែរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636826034545356539
ទៅកាន់ទំព័រ៖