ព្រះត្រៃបិដក ភាគ ២៣

 [​៦៣​]​ ​លុះ​ទីឃ​តបស្សី​និគ្រន្ថ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​តបស្សី​ ​ចុះ​និ​គន្ថ​នាដ​បុត្ត​ ​បញ្ញត្ត​កម្ម​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្ត​ទៅ​នៃ​បាបកម្ម​ ​ថា​មាន​ប៉ុន្មាន​។​ ​ទីឃ​តបស្សី​តប​ថា​ ​អាវុសោ​គោតម​ ​និ​គន្ថ​នាដ​បុត្ត​ ​មិនធ្លាប់​បញ្ញត្ត​នូវ​កម្ម​ ​ថា​កម្ម​ដូច្នេះ​ឡើយ​ ​អាវុសោ​គោតម​ ​និ​គន្ថ​នាដ​បុត្ត​ ​ធ្លាប់​បញ្ញត្ត​នូវ​ទណ្ឌៈ​ ​ថា​ទណ្ឌៈ​ ​ប៉ុណ្ណោះ​ឯង​។​ ​ម្នាល​តបស្សី​ ​ចុះ​និ​គន្ថ​នាដ​បុត្ត​ ​តែង​បញ្ញត្ត​នូវ​ទណ្ឌៈ​ ​ប៉ុន្មាន​យ៉ាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្ត​ទៅ​នៃ​បាបកម្ម​ ​ថា​មាន​ប៉ុន្មាន​។​ ​អាវុសោ​គោតម​ ​និ​គន្ថ​នាដ​បុត្ត​ ​តែ​បញ្ញត្ត​ ​នូវ​ទណ្ឌៈ​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្ត​ទៅ​នៃ​បាបកម្ម​ ​ថា​មាន៣យ៉ាង​ ​គឺ​កាយ​ទណ្ឌៈ១​ ​វចី​ទណ្ឌៈ១​ ​មនោ​ទណ្ឌៈ១​។​ ​ម្នាល​តបស្សី​ ​ចុះ​កាយ​ទណ្ឌៈ​ផ្សេង​ ​វចី​ទណ្ឌៈ​ផ្សេង​ ​មនោ​ទណ្ឌៈ​ផ្សេង​ ​ឬក៏​ដូចគ្នា​។​ ​អាវុសោ​គ​តោម​ ​កាយ​ទណ្ឌៈ​ផ្សេង​ ​វចី​ទណ្ឌៈ​ផ្សេង​ ​មនោ​ទណ្ឌៈ​ផ្សេង​ ​មិន​ដូចគ្នា​ទេ​។​ ​ម្នាល​តបស្សី​ ​បណ្តា​ទណ្ឌៈ​ទាំង៣នេះ​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636826034791880639
ទៅកាន់ទំព័រ៖