ព្រះត្រៃបិដក ភាគ ២៣
ដែលអ្នកចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវទណ្ឌៈណា ដែលមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម កាយទណ្ឌៈ ឬវចីទណ្ឌៈ ឬមនោទណ្ឌៈ។ អាវុសោគោតម បណ្តាទណ្ឌៈទាំង៣នេះ ដែលខ្ញុំព្រះអង្គចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវកាយទណ្ឌៈ ថាមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម មិនបញ្ញត្តនូវវចីទណ្ឌៈ និងមនោទណ្ឌៈ ថាមានទោសធំដូច្នោះទេ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ញុំាងទីឃតបស្សីនិគ្រន្ថ ឲ្យឋិតនៅនឹងក្នុងកថាវត្ថុនេះ ជាគំរប់៣ដង ដោយប្រការដូច្នេះ។
ID: 636826035048815335
ទៅកាន់ទំព័រ៖