ព្រះត្រៃបិដក ភាគ ២៣

ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​តើ​កាយ​កម្ម​ ​ឬ​វចីកម្ម​ ​ឬក៏​មនោ​កម្ម​។​ ​ម្នាល​តបស្សី​ ​បណ្តា​កម្ម​ទាំង៣នេះ​ ​ដែល​តថាគត​ ​ចែក​ហើយ​យ៉ាងនេះ​ ​ញែក​ហើយ​យ៉ាងនេះ​ ​តថាគត​បញ្ញត្ត​មនោ​កម្ម​ ​ថា​មានទោស​ធំជាង​គេ​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​មិន​បញ្ញត្ត​នូវ​កាយ​កម្ម​ ​និង​វចីកម្ម​ ​ថា​មានទោស​ធំ​ទេ​។​ ​អាវុសោ​គោតម​ ​ព្រះអង្គ​ថា​ ​មនោ​កម្ម​ឬ​។​ ​ម្នាល​តបស្សី​ ​តថាគត​ថា​ ​មនោ​កម្ម​។​បេ​។​ ​អាវុសោ​គោតម​ ​ព្រះអង្គ​ថា​ ​មនោ​កម្ម​ឬ​។​ ​ម្នាល​តបស្សី​ ​តថាគត​ថា​ ​មនោ​កម្ម​។​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ញុំាង​ព្រះមានព្រះភាគ​ ​ឋិតនៅ​នឹង​ក្នុង​កថាវត្ថុ​នេះ​ ​ដរាប៣ដង​ ​ដោយ​ប្រការ​ដូច្នេះ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​និ​គន្ថ​នាដ​បុត្ត​។​
 [​៦៥​]​ ​សម័យ​នោះ​ឯង​ ​និ​គន្ថ​នាដ​បុត្ត​ ​កំពុង​អង្គុយ​ជាមួយនឹង​គិហិ​បរិស័ទ​ជាច្រើន​ ​អ្នក​នៅក្នុង​ស្រុក​ពាល​កៈ​ ​មាន​ឧបាលិ​គហបតី​ជា​ប្រធាន​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636826035597866739
ទៅកាន់ទំព័រ៖