ព្រះត្រៃបិដក ភាគ ២៣
និគន្ថនាដបុត្ត បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថ ដោយពាក្យដូច្នេះថា តបស្សី ចុះអ្នកឯងទើបមកពីណា ទាំងថ្ងៃម្ល៉េះ
(១) ។ ទីឃតបស្សីតបថា បពិត្រលោកដ៏ចំរើន ខ្ញុំមកអំពីសំណាក់ព្រះសមណគោតមឯណោះ។ និគន្ថនាដបុត្តសួរថា នែតបស្សី ចុះអ្នកមានកថាសល្លាបៈបន្តិចបន្តួច
(២) ជាមួយនឹងព្រះសមណគោតមដែរឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមានកថាសល្លាបៈ បន្តិចបន្តួចជាមួយនឹងព្រះសមណគោតមដែរ។ នែតបស្សី អ្នកមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងព្រះសមណគោតម តើដូចម្តេច។ ទើបទីឃតបស្សីនិគ្រន្ថ ក៏រៀបរាប់កថាសល្លាបៈ ជាមួយនឹងព្រះមានព្រះភាគ ទាំងអស់ ដល់និគន្ថនាដបុត្ត។ កាលបើទីឃតបស្សីនិគ្រន្ថ និយាយយ៉ាងនេះហើយ និគន្ថនាដបុត្ត និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា នែតបស្សី ពីរោះណាស់ ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់សាសនារបស់
(១) ហួសវេលាថ្ងៃត្រង់ទៅ។ (២) ការនិយាយដោយសំដី។
ID: 636826036031631549
ទៅកាន់ទំព័រ៖