ព្រះត្រៃបិដក ភាគ ២៣

បពិត្រ​លោក​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​ទៅលើ​ក​ឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ក្នុង​កថាវត្ថុ​នេះ​ ​បើស​មណ​គោតម​ ​នឹង​តាំង​ពាក្យ​ឲ្យ​នៅនឹង​ដូចដែល​ ​ចំពោះ​ខ្ញុំ​ ​ដូច​កាលដែល​តបស្សី​ដ៏​ចំរើន​ ​ឲ្យ​តាំងនៅ​ដូច្នោះ​ ​ខ្ញុំ​នឹង​ទាញ​កន្ត្រាក់​ ​គ្រវាត់​គ្រវែង​ ​នូវ​វាទៈ​ដោយ​វាទៈ​ ​ចំពោះ​សមណគោតម​ ​ដូចជា​បុរស​ ​អ្នកមាន​កំឡាំង​ ​ចាប់​សត្វ​ចៀម​ ​ដែល​មាន​រោម​វែង​ ​ត្រង់​រោម​ ​ហើយ​ទាញ​កន្ត្រាក់​ ​គ្រវាត់​គ្រវែង​ ​ដូច្នោះឯង​ ​ពុំ​នោះ​ ​ខ្ញុំ​នឹង​ទាញ​កន្ត្រាក់​ ​គ្រវាត់​គ្រវែង​ ​នូវ​វាទៈ​ ​ដោយ​វាទៈ​ ​ចំពោះ​សមណគោតម​ ​ដូចជា​បុរស​ ​អ្នកមាន​កំឡាំង​ ​ជា​អ្នកធ្វើការ​ងារ​ក្នុង​ផ្ទះ​សុរា​ ​ដាក់ចុះ​កន្ទេល​សម្រាប់​ដាក់​នូវ​ម្សៅ​ ​ក្នុង​ផ្ទះ​ធ្វើ​សុរា​ ​ក្នុង​អន្លង់​ទឹកជ្រៅ​ ​ហើយ​ចាប់​ត្រង់​ជាយ​ ​ទាញ​កន្ត្រាក់​ ​គ្រវាត់​គ្រវែង​ ​ដូច្នោះឯង​ ​ពុំ​នោះ​ ​ខ្ញុំ​នឹង​ផ្កាប់​ចុះ​ ​ផ្ងារ​ឡើង​ ​បោះចោល​ ​នូវ​វាទៈ​ ​ដោយ​វាទៈ​ ​ចំពោះ​សមណគោតម​ ​ដូចជា​បុរស​ ​អ្នកមាន​កំឡាំង​ ​ជា​អ្នកលេង​សុរា​ ​ចាប់​ថាស​ត្រង់​កណ្តាប់​មាត់​ ​ផ្កាប់​ចុះ​ ​ផ្ងារ​ឡើង​ ​បោះចោល​ ​ដូច្នោះឯង​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636826036596683868
ទៅកាន់ទំព័រ៖