ព្រះត្រៃបិដក ភាគ ២៣

គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ក៏បាន​ ​ទីឃ​តបស្សី​និគ្រន្ថ​ក៏បាន​ ​អ្នកឯង​ក៏បាន​។​ ​
 [​៦៨​]​ ​ឧបាលិ​គហបតី​ ​ទទួលពាក្យ​របស់​និ​គន្ថ​នាដ​បុត្ត​ថា​ ​អើ​ ​លោកម្ចាស់​ ​ហើយ​ក្រោក​ចាកទី​អង្គុយ​ ​សំពះ​និ​គន្ថ​នាដ​បុត្ត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ក្នុង​បា​វា​រិក​ម្ព​វ័ន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧបាលិ​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​បាន​មក​ក្នុង​ទីនេះ​ឬទេ​។​ ​ម្នាល​គហបតី​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​បាន​មក​ក្នុង​ទីនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​មានក​ថា​សល្លាបៈ​បន្តិចបន្តួច​ ​ជាមួយនឹង​ទីឃ​តបស្សី​និគ្រន្ថ​ដែរ​ឬ​។​ ​ម្នាល​គហបតី​ ​តថាគត​ ​មានក​ថា​សល្លាបៈ​បន្តិចបន្តួច​ ​ជាមួយនឹង​ទីឃ​តបស្សី​និគ្រន្ថ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636826415372828625
ទៅកាន់ទំព័រ៖