ព្រះត្រៃបិដក ភាគ ២៣

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​នោះ​មានទោស​ធំ​។​ ​ម្នាល​គហបតី​ ​ចុះ​និ​គន្ថ​នាដ​បុត្ត​ ​បញ្ញត្ត​នូវ​ចេតនា​ក្នុង​ចំណែក​ណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​មនោ​ទណ្ឌៈ​។​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ចុះ​ ​ម្នាល​គហបតី​ ​លុះ​អ្នកធ្វើ​ទុក​ក្នុងចិត្ត​ហើយ​ ​ចូរ​ព្យាករ​ចុះ​ ​(​តែថា​)​ ​ពាក្យ​ចុង​របស់​អ្នក​ ​មិន​តគ្នា​នឹង​ពាក្យ​ដើម​ ​ឬពាក្យ​ដើម​ ​មិន​តគ្នា​នឹង​ពាក្យ​ចុង​សោះ​ឡើយ​ ​ម្នាល​គហបតី​ ​ពាក្យ​នេះ​ ​ដែល​អ្នក​និយាយ​ជា​ពិត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ឋិតនៅ​ក្នុង​ពាក្យសច្ចៈ​ប្រឹក្សា​គ្នា​ ​ក​ថា​សល្លាបៈ​របស់​យើង​ ​ចូរ​មាន​ក្នុង​ដំណើរ​នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ក៏​ពិតមែនហើយ​ ​តែថា​ ​កាយ​ទណ្ឌៈ​ហ្នឹងឯង​ ​នៅតែ​មានទោស​ធំជាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​ឯ​វចី​ទណ្ឌៈ​ ​និង​មនោ​ទណ្ឌៈ​ ​នឹង​មានទោស​ធំ​ដូច្នោះ​ក៏ទេ​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​ស្រុក​នា​លន្ទា​នេះ​ ​ស្តុកស្តម្ភ​មាំមួន​ផង​ ​ទូលាយ​ផង​ ​មាន​ជន​ជាច្រើន​ ​មាន​មនុស្ស​កុះករ​ផង​ ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​ស្រុក​នា​លន្ទា​នេះ​ ​ស្តុកស្តម្ភ​មាំមួន​ផង​ ​ទូលាយ​ផង​ ​មាន​ជន​ជាច្រើន​ ​មាន​មនុស្ស​កុះករ​ផង​មែន​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ថាដូចម្តេច​ ​មាន​បុរស​ម្នាក់​ ​ងាដាវ​ ​ដើរមក​ក្នុង​ស្រុក​នា​លន្ទា​នេះ​ ​បុរស​នោះ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636826416972280108
ទៅកាន់ទំព័រ៖