ព្រះត្រៃបិដក ភាគ ២៣

នោះ​ឯង​ថា​ ​ធម្មជាត​ណា​នីមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​ក៏​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​គ្រានោះ​ ​ឧបាលិ​គហបតី​ ​បានឃើញ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​នូវ​អរិយសច្ច​ធម៌​ហើយ​ ​បានដឹង​ច្បាស់​នូវ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ឈាន​ចុះ​កាន់​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ទៅ​ក្នុង​កាល​ឥឡូវនេះ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​នូវ​កាល​ដ៏​សមគួរ​ ​នឹង​ទៅ​ឥឡូវនេះ​ចុះ​។​
 [​៧៥​]​ ​គ្រានោះ​ ​ឧបាលិ​គហបតី​ ​ក៏​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ ​ដើរចូល​ទៅកាន់​លំនៅ​របស់​ខ្លួន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ហៅ​អ្នករក្សា​ទ្វារ​ ​មក​ប្រាប់​ថា​ ​ម្នាល​អ្នករក្សា​ទ្វារ​ជា​សំឡាញ់​ ​ពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​ ​ខ្ញុំ​បិទទ្វារ​ ​ចំពោះ​ពួក​និ​គ្រន្ថ​បុ្រស​ ​និង​ពួក​និគ្រន្ថ​ស្រី​ ​មិនបាន​បិទទ្វារ​របស់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ ​បើ​មាន​និគ្រន្ថ​ណាមួយ​ ​មកដល់​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636826419434470937
ទៅកាន់ទំព័រ៖