ព្រះត្រៃបិដក ភាគ ២៣

ម្នាល​តបស្សី​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​ទៅ​ត្រាតែ​ដឹង​ដោយខ្លួនឯង​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មែន​ ​ឬក៏​មិនមែនទេ​។​
 [​៧៨​]​ ​លំដាប់នោះ​ ​និ​គន្ថ​នាដ​បុត្ត​ ​ជាមួយនឹង​និ​គន្ថ​បរិស័ទ​ជាច្រើន​រូប​ ​ចូល​ទៅកាន់​ផ្ទះ​របស់​ឧបាលិ​គហបតី​។​ ​អ្នករក្សា​ទ្វារ​បានឃើញ​ ​និ​គន្ថ​នាដ​បុត្ត​ ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ឈប់​សិន​ ​កុំ​ចូល​ទៅ​ឡើយ​ ​ពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​ ​បាន​បិទទ្វារ​ ​ចំពោះ​ពួក​និ​គ្រន្ថ​បុ្រស​ ​និង​និគ្រន្ថ​ស្រី​ ​មិនបាន​បិទទ្វារ​ ​ចំពោះ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​ត្រូវការ​ដោយ​បិណ្ឌបាត​ ​សូម​លោក​ឈប់​នៅ​ត្រឹម​ទីនេះ​សិន​ចុះ​ ​ពួក​ជន​ ​នឹង​នាំមក​ឲ្យ​លោក​ ​ក្នុង​ទីនេះ​ឯង​។​ ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​ថា​ ​ម្នាល​អ្នករក្សា​ទ្វារ​ ​ជា​សំឡាញ់​ ​បើ​ដូច្នោះ​ ​សូមអ្នក​ចូល​ទៅ​រក​ឧបាលិ​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ឧបាលិ​គហបតី​យ៉ាងនេះ​ថា​ ​និ​គន្ថ​នាដ​បុត្ត​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636826421991437187
ទៅកាន់ទំព័រ៖