ព្រះត្រៃបិដក ភាគ ២៣

ឬ​ទទួល​បាយ​តែមួយ​ពំនូត​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ឬ​ទទួល​បាយ​តែ​ពីរ​ពំនូត​។​បេ​។​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ៧​ ​ឬ​ទទួល​បាយ​តែ៧ពំនូត​ ​ចិញ្ចឹម​អត្តភាព​ ​ដោយ​ភិក្ខា​ ​ក្នុង​ភាជន៍​តូច​មួយ​ក៏​មាន​ ​ចិញ្ចឹម​អត្តភាព​ ​ដោយ​ភិក្ខា​ ​ក្នុង​ភាជន៍​ពីរ​ក៏​មាន​។​បេ​។​ ​ចិញ្ចឹម​អត្តភាព​ ​ដោយ​ភិក្ខា​ ​ក្នុង​ភាជន៍៧ក៏​មាន​ ​បរិភោគ​អាហារ​រំលង១ថ្ងៃ​ក៏​មាន​ ​បរិភោគ​អាហារ​រំលង២ថ្ងៃ​ក៏​មាន​។​បេ​។​ ​បរិភោគ​អាហារ​រំលង៧ថ្ងៃ​ក៏​មាន​ ​ប្រក​បរឿយៗ​ ​នូវ​ព្យាយាម​ ​ក្នុង​កិរិយា​បរិភោគ​នូវ​ភត្ត​ ​ដោយ​ការ​ផ្លាស់​ប្តូរ​គ្នា​ ​កន្លះ​ខែ​ដូច្នេះ​ឯង​។​ ​បុគ្គល​នោះ​ ​បរិភោគ​បន្លែស្រស់​ក៏​មាន​ ​បរិភោគ​ស្គួយ​ក៏​មាន​ ​បរិភោគ​គ្រាប់​ស្មៅ​គែលលក​ក៏​មាន​ ​បរិភោគ​ចំនៀរ​ស្បែក​ក៏​មាន​ ​បរិភោគ​សារាយ​ក៏​មាន​ ​បរិភោគ​កុណ្ឌក​ក៏​មាន​ ​បរិភោគ​បាយ​ក្តាំង​ក៏​មាន​ ​បរិភោគ​ម្សៅ​ក៏​មាន​ ​បរិភោគ​ស្មៅ​ក៏​មាន​ ​បរិភោគ​អាចម៍គោ​ក៏​មាន​ ​បរិភោគ​មើម​ ​និង​ផ្លែ​ក្នុង​ព្រៃ​ក៏​មាន​ ​បរិភោគ​ផ្លែ​ដែល​ជ្រុះ​ចុះឯង​ក៏​មាន​។​ ​បុគ្គល​នោះ​ ​ប្រើប្រាស់​សំពត់​ ​ដែល​ត្បាញ​ដោយ​សំបក​ធ្មៃ​ក៏​មាន​ ​ប្រើប្រាស់​សំពត់​ ​ដែល​ត្បាញ​លាយ​គ្នា​ក៏​មាន​ ​ប្រើប្រាស់​សំពត់​ ​ដែលគេ​រុំ​សព​ក៏​មាន​ ​ប្រើប្រាស់​សំពត់​បង្សុកូល​ក៏​មាន​ ​ប្រើប្រាស់​សំពត់​សម្បកឈើ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636826012114423563
ទៅកាន់ទំព័រ៖