ព្រះត្រៃបិដក ភាគ ២៣
មានបរលោកដូចម្តេច។ នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ សេនិយអចេល បានក្រាបទូល ជាគំរប់ពីរដងផង។បេ។ សេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ក្រាបទូលព្រះមានព្រះភាគ ជាគំរប់៣ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុណ្ណកោលិយបុត្រនេះ ជាអ្នកសមាទានគោវត្ត គេបានបំពេញ បានសមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយ គេមានគតិដូចម្តេច មានបរលោកដូចម្តេច។ ម្នាលសេនិយៈ តថាគត មិនចង់ប្រាប់ដល់អ្នកសោះ (បានជាពោលឃាត់) ថា នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលសេនិយៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន គោវត្ត
(១) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគោសីល
(២) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគោចិត្ត
(៣) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគវាកប្បៈ
(៤) ឲ្យបរិបូណ៌ ឥតមានចន្លោះ លុះបុគ្គលនោះ បានចំរើនគោវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ
(១) កាន់យកនូវការប្រព្រឹត្តិដូចជាគោ។ (២) ប្រក្រតី ឬមារយាទរបស់គោ។ (៣) ចិត្តរបស់គោ ឬគំនិតដែលគោតែងគិតយ៉ាងណាៗ។ (៤) ដូចគ្នានឹងកុក្កុរាកប្បៈ ប្លែកគ្នាតែសុនខ ញេញធ្មេញ គោត្រឡប់ទៅជាដំឡើងស្លឹកត្រចៀក អួតដល់គ្នាប៉ុណ្ណោះ។
ID: 636826506471159151
ទៅកាន់ទំព័រ៖