ព្រះត្រៃបិដក ភាគ ២៣

ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ប្រកាស​ ​ដោយ​អនេកបរិយាយ​នេះឯង​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​បុគ្គល​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​បុគ្គល​ ​បើក​បង្ហាញ​របស់​ ​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ឲ្យ​មនុស្ស​ ​ដែល​មាន​ភ្នែកភ្លឺ​ ​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​បាន​នូវ​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ម្នាល​សេ​និយៈ​ ​បុគ្គល​ណាមួយ​ ​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​ហើយ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​នោះ​ ​លុះតែ​នៅ​បរិវាស​អស់៤ខែ​ ​លុះ​កាល​កន្លងទៅ​អស់៤ខែ​ហើយ​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​ដែល​មានចិត្ត​ខ្នះខ្នែង​ ​ក៏​ឲ្យបព្វជ្ជា​ ​និង​ឧបសម្បទា​ ​ជា​ភិក្ខុភាវៈ​បាន​ ​មួយវិញទៀត​ ​ការ​ផ្សេង​នៃ​បុគ្គល​ក្នុង​ទីនេះ​(​១​)​ ​តថាគត​ ​បានដឹង​ច្បាស់​ហើយ​។​
 [​៩០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​ទាំងឡាយ​ ​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ហើយ​
​(​១​)​ ​បុគ្គល​ផ្សេង​នោះ​ ​គឺ​ផ្សេង​ថា​ ​បុគ្គល​នេះ​ ​គួរ​នៅ​បរិវាស​ ​បុគ្គល​នេះ​ ​មិន​គួរ​នៅ​បរិវាស​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636826508993363413
ទៅកាន់ទំព័រ៖