ព្រះត្រៃបិដក ភាគ ២៣

 [​៩៣​]​ ​លុះ​អភយ​រាជកុមារ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វាចា​ណា​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ព្រះ​តថាគត​ ​គប្បី​ពោល​វាចា​នោះ​ដែរ​ឬទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​រាជកុមារ​ ​ការ​ដោះស្រាយ​ក្នុង​បញ្ហា​នេះ​ ​មិន​តែមួយ​ចំណែក​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ការ​ដោះស្រាយ​ក្នុង​បញ្ហា​នេះ​ ​មិន​តែមួយ​ចំណែក​នោះ​ហើយ​ ​និគ្រន្ថ​ទាំងឡាយ​ ​មុខ​ជា​វិនាស​មិនខាន​។​ ​ម្នាល​រាជកុមារ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នកពោល​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ការ​ដោះស្រាយ​ ​ក្នុង​បញ្ហា​នេះ​ ​មិន​តែមួយ​ចំណែក​នោះ​ហើយ​ ​ពួក​និគ្រន្ថ​ ​មុខ​ជា​នឹង​វិនាស​ពុំខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មក​ក្នុង​ទីនេះ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចូល​ទៅ​រក​និ​គន្ថ​នាដ​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​និ​គន្ថ​នាដ​បុត្ត​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​និ​គន្ថ​នាដ​បុត្ត​ ​ក៏បាន​និយាយ​ថា​ ​ម្នាល​រាជកុមារ​ ​សូម​ទ្រង់​មក​ ​សូម​ទ្រង់​លើក​វាទៈ​ ​ចំពោះ​ព្រះសមណគោតម​ ​ទ្រង់​នឹង​មាន​កិត្តិសព្ទ​ ​ល្បី​ខ្ចរខ្ចាយ​ទៅ​យ៉ាងនេះ​ថា​ ​អភយ​រាជកុមារ​ ​ហ៊ាន​លើក​វាទៈ​ ​ចំពោះ​ព្រះសមណគោតម​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​បាន​ ​កាល​និ​គន្ថ​នាដ​បុត្ត​ ​ពោល​យ៉ាងនេះ​ហើយ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636826510750363908
ទៅកាន់ទំព័រ៖