ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នកចាំ​បាន​នូវ​រថ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​អវយវៈ​តូច​ធំ​នៃ​រថ​ ​អវយវៈ​តូច​ធំ​ទាំងអស់​របស់​រថ​ ​ខ្ញុំ​ព្រះអង្គ​ស្គាល់​ហើយ​ ​បាន​ជា​ដំណើរ​នុ៎ះ​ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ញាណ​ ​ជាទី​កើតឡើង​នៃ​ហេតុតែ​ម្តង​។​ ​ម្នាល​រាជកុមារ​ ​ជន​ទាំងឡាយ​ ​ជា​ខត្តិយ​បណ្ឌិត​ក្តី​ ​ព្រាហ្មណ​បណ្ឌិត​ក្តី​ ​គហបតិ​បណ្ឌិត​ក្តី​ ​សមណ​បណ្ឌិត​ក្តី​ ​បាន​តាក់តែង​បញ្ហា​ដល់​អ្នក​ ​ហើយ​ចូល​មក​សួរ​ព្រះ​តថាគត​ថា​ ​ដំណើរ​នុ៎ះ​ប្រាកដ​ ​ដល់​ព្រះ​តថាគត​ ​ដោយ​ញាណ​ជាទី​កើតឡើង​នៃ​ហេតុ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​រាជកុមារ​ ​ព្រោះថា​ ​ធម្មធាតុ​ ​(​សព្វញ្ញុតញ្ញាណ​)​ ​ដែល​តថាគត​ចាក់ធ្លុះ​ហើយ​ ​បាន​ជា​ដំណើរ​នុ៎ះ​ប្រាកដ​ ​ដល់​តថាគត​ ​ដោយ​ញាណ​ជាទី​កើតឡើង​នៃ​ហេតុតែ​ម្តង​។​
 [​៩៦​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អភយ​រាជកុមារ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636826512306342904
ទៅកាន់ទំព័រ៖