ព្រះត្រៃបិដក ភាគ ២៣

សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​នៅ​មាន​ទៀត​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នេះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​គឺ​នី​វរ​ណៈ៥​ ​ក៏បាន​ដល់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​កើតអំពី​សេចក្តី​ស្ងាត់​ ​ចាក​នីវរណធម៌​ ​ទើប​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ស្រួល​ ​ម្នាល​អានន្ទ​ ​នេះឯង​ជា​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​សត្វ​ទាំងឡាយ​ ​តែង​ទទួល​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​អស់​ត្រឹម​ប៉ុណ្ណេះ​ ​ពាក្យ​នេះ​របស់​បុគ្គល​នោះ​ ​តថាគត​ ​មិន​យល់តាម​ទេ​ ​ការ​មិន​យល់តាម​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​នៅ​មាន​ទៀត​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏បាន​ដល់
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636826514951374192
ទៅកាន់ទំព័រ៖