ព្រះត្រៃបិដក ភាគ ២៣

សុខ​ជាង​សេចក្តី​សុខ​នុ៎ះ​។​បេ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វត្ថុ​បន្តិចបន្តួច​មិន​មាន​ ​ដូច្នេះ​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ជាង​សេចក្តី​សុខ​នុ៎ះ​។​បេ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​
 [​១០២​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណា​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​សត្វ​ទាំងឡាយ​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​អស់​កំណត់​ត្រឹមតែ​ប៉ុណ្ណេះ​ ​ពាក្យ​នេះ​ ​របស់​បុគ្គល​នោះ​ ​តថាគត​ ​មិន​យល់តាម​ទេ​ ​ការ​មិន​យល់តាម​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​នៅ​មាន​ទៀត​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636826515461773385
ទៅកាន់ទំព័រ៖