ព្រះត្រៃបិដក ភាគ ២៣
ពួកជនទាំងនោះឯង កាលបើត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ទ្រហោយំ ធ្វើនូវការបន់ស្រន់ បួងសួង (កុំឲ្យស្លាប់) ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង។
[១១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា អ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីអ្នកទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូ
ID: 636826013146012567
ទៅកាន់ទំព័រ៖