ព្រះត្រៃបិដក ភាគ ២៣

 [​១០៧​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​ពួក​សមណព្រាហ្មណ៍​នោះ​ ​ដូច្នេះ​ថា​ ​បើ​បរលោក​មិន​មាន​ទេ​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ធ្វើខ្លួន​ឲ្យ​សួស្តី​បាន​យ៉ាងនេះ​ ​បើ​បរលោក​មាន​មែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​មុខ​ជា​នឹង​ទៅ​កើត​ ​ក្នុង​កំណើត​ ​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​យ៉ាងនេះ​មិនខាន​។​ ​បើ​បរលោក​ ​មិន​មាន​ដោយពិត​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ពាក្យពិត​ ​តែថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​លោក​តិះដៀល​ ​ក្នុង​បច្ចុប្បន្ន​នេះ​ថា​ ​បុរស​បុគ្គល​ ​ដ៏​ចំរើន​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​ជា​មិច្ឆាទិដ្ឋិ​ ​ជា​នត្ថិ​ក​វាទ​។​ ​បើ​បរលោក​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ទទួលចាញ់​ ​ក្នុង​ចំណែក​ទាំងពីរ​ ​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តិះដៀល​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​នឹង​ទៅ​កើត​ ​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​អប​ណ្ណ​ក​ធម៌​ ​ដែល​បុគ្គល​ធ្វើ​មិន​ពេញលេញ​ ​សមាទាន​មិនល្អ​ហើយ​ ​រមែង​ផ្សាយ​ទៅតាម​វាទៈ​ ​របស់​ខ្លួន​ដោយ​ចំណែក​មួយ​ ​ហើយ​វៀរបង់​ ​នូវ​ហេតុ​ជាទី​តាំង​ ​នៃ​កុសល​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636826595671401113
ទៅកាន់ទំព័រ៖