ព្រះត្រៃបិដក ភាគ ២៣

នឹង​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​។​ ​បើ​អំពើ​មិន​មាន​ដោយពិត​ទេ​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ពាក្យពិត​ ​តែថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​ក្នុង​បច្ចុប្បន្ន​នេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ជា​អ្នកមានសីល​ ​ជា​សម្មាទិដ្ឋិ​ ​ជា​កិរិយ​វាទ​។​ ​បើ​អំពើ​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ទទួលយក​ជ័យជំនះ​ ​ក្នុង​ចំណែក​ទាំងពីរ​ ​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​បាន​ទៅកាន់​សុគតិ​សួគ៌​ទេវលោក​។​ ​អប​ណ្ណ​ក​ធម៌​ ​ដែល​បុគ្គល​ ​ធ្វើឲ្យ​ពេញលេញ​ ​សមាទាន​ល្អ​ហើយ​ ​ក៏​ផ្សាយ​ទៅតាម​វាទៈ​ ​របស់​ខ្លួន​ដោយ​ចំណែក​ទាំងពីរ​ ​វៀរបង់​នូវ​ហេតុ​ជាទី​តាំង​ ​នៃ​អកុសល​ ​យ៉ាងនេះ​។​
 [​១១៥​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ហេតុបច្ច័យ​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​សៅហ្មង​ ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​ហេតុបច្ច័យ​ ​នាំឲ្យ​សត្វ​ទាំងឡាយ​បរិសុទ្ធ​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​តែង​បរិសុទ្ធ​ ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​កំឡាំង​មិន​មាន​ ​សេចក្តី​ព្យាយាម​មិន​មាន​ ​កំឡាំង​របស់​បុរស​ ​ក៏​មិន​មាន
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636826601189796747
ទៅកាន់ទំព័រ៖