ព្រះត្រៃបិដក ភាគ ២៣
ពាក្យពិត ហេតុនេះ ទើបយកជាទីតាំងបានប្រាកដ យើងនឹងបរិនិព្វាន ក្នុងបច្ចុប្បន្ននេះ។ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍ទាំងនោះ ក៏ប្រព្រឹត្តទៅ ក្នុងទីជិតនៃសេចក្តីត្រេកត្រអាល ក្នុងទីជិត នៃសំយោគធម៌ ក្នុងទីជិតនៃសេចក្តីរីករាយ ក្នុងទីជិត នៃសេចក្តីចូលចិត្តស៊ប់ ក្នុងទីជិត នៃឧបាទាន មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា កិរិយារលត់ទៅនៃភព មាន ដោយប្រការទាំងពួង សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍ទាំងនោះ ប្រព្រឹត្តទៅ ក្នុងទីជិតនៃសេចក្តីមិនត្រេកត្រអាល ក្នុងទីជិតនៃអសំយោគធម៌ ក្នុងទីជិតនៃសេចក្តីមិនរីករាយ ក្នុងទីជិតនៃសេចក្តីមិនចូលចិត្តស៊ប់ ក្នុងទីជិតនៃសេចក្តីមិនមានឧបាទាន។ វិញ្ញុបុរសនោះ ពិចារណាឃើញដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ភពទាំងឡាយ។
[១២២] ម្នាលគហបតីទាំងឡាយ បុគ្គលទាំងឡាយក្នុងលោក មាន៤ពួកនេះ បុគ្គលទាំង៤ពួក តើដូចម្តេចខ្លះ ម្នាលគហបតីទាំងឡាយ
ID: 636826605502683430
ទៅកាន់ទំព័រ៖