ព្រះត្រៃបិដក ភាគ ២៣
លះមារយាទល្អចេញ ប្រព្រឹត្តស៊ីលិទ្ធដៃ។ សេចក្តីពិស្តារ ដូចគ្នានឹងកន្ទរកសូត្រ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ញុំាងកាយ ឲ្យក្តៅក្រហល់ក្រហាយ មានប្រការផ្សេងៗ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង មានសភាពយ៉ាងនេះ បុគ្គលនេះ ហៅថា អត្តន្តបៈ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ចិញ្ចឹមជីវិត សំលាប់ជ្រូក ចិញ្ចឹមជីវិត។បេ។ ឬក៏បុគ្គលណាមួយ មានការងារវឹកវរ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា បរន្តបៈ។ ម្នាលគហបតីទាំងឡាយ ចុះបុគ្គលប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅនូវបុគ្គលដទៃ ឈ្មោះបរន្តបៈផង តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ គឺស្តេច ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ។បេ។ ក៏បុគ្គលទាំងនោះ តែងមានសេចក្តីតក់ស្លុតដោយអាជ្ញា តក់ស្លុតដោយភ័យ មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើការងារទាំងឡាយ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា
ID: 636826606023893242
ទៅកាន់ទំព័រ៖