ព្រះត្រៃបិដក ភាគ ២៣

ត្រាស់​សួរ​បញ្ជាក់​ ​ទៅ​នឹង​ព្រះ​រាហុល​មាន​អាយុ​ថា​ ​ម្នាល​រាហុល​ ​អ្នក​បានឃើញ​ផ្តិល​ទឹក​ ​ដែល​ទទេ​ ​រលីងធេង​នេះ​ឬទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​ ​(​ឃើញ​)​។​ ​ម្នាល​រាហុល​ ​សមណធម៌​របស់​ពួក​ភិក្ខុ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​ក្នុង​សម្បជានមុសាវាទ​ ​ដូចជា​ផ្តិល​ទឹក​ ​ដែល​ទទេ​ ​រលីងធេង​ ​យ៉ាងនេះ​ឯង​។​ ​
 [​១២៧​]​ ​ម្នាល​រាហុល​ ​ដូចជា​ដំរី​របស់​ស្តេច​ដែល​មា​នភ្លុ​កង​ទន្ទាំ​ ​មាន​រូប​សមរម្យ​ ​គួរ​ជា​ព្រះ​ទីនាំង​ ​ជា​សត្វ​ធ្លាប់​ចុះ​សង្គ្រាម​ ​ដំរី​នោះ​កាលបើ​ចូលកាន់​សង្គ្រាម​ ​តែង​ធ្វើការ​ដោយ​ជើង​មុខ​ខ្លះ​ ​ធ្វើការ​ដោយ​ជើង​ក្រោយ​ខ្លះ​ ​ធ្វើការ​ដោយ​កាយ​ខាងមុខ​ខ្លះ​ ​ធ្វើការ​ដោយ​កាយ​ខាងក្រោយ​ខ្លះ​ ​ធ្វើការ​ដោយ​ក្បាល​ខ្លះ​ ​ធ្វើការ​ដោយ​ត្រចៀក​ខ្លះ​ ​ធ្វើការ​ដោយ​ភ្លុក​ខ្លះ​ ​ធ្វើការ​ដោយ​កន្ទុយ​ខ្លះ​ ​រក្សាទុក​តែ​ប្រមោយ​ប៉ុណ្ណោះ​។​ ​ឯ​ហ្មដំរី​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ដំណើរ​ ​ដែល​ដំរី​រក្សា​ប្រមោយ​ទុក​នោះ​ ​យ៉ាងនេះ​ថា​ ​ដំរី​របស់​ស្តេច​នេះឯង​ ​មា​នភ្លុ​កង​ទន្ទាំ​ ​មាន​រូប​សមរម្យ​ ​គួរ​ជា​ព្រះ​ទីនាំង​ ​ជា​សត្វ​ធ្លាប់​ចុះ​សង្គ្រាម​ ​ទោះបី​ចូល​ទៅកាន់​សង្គ្រាម​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636826608250290584
ទៅកាន់ទំព័រ៖