ព្រះត្រៃបិដក ភាគ ២៣

ធ្វើការ​ដោយ​ភ្លុក​ខ្លះ​ ​ធ្វើការ​ដោយ​កន្ទុយ​ខ្លះ​ ​ធ្វើការ​ដោយ​ប្រមោយ​ខ្លះ​ ​ដំរី​របស់​ស្តេច​នេះ​ ​ទើប​ឈ្មោះថា​ ​ប្រថុយ​លះបង់​ជីវិត​ហើយ​ ​ឥឡូវនេះ​ ​អំពើ​ណាមួយ​ ​ដែល​ដំរី​របស់​ស្តេច​ ​ឈ្មោះថា​មិនទាន់​ធ្វើ​ ​មិន​មាន​ឡើយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​រាហុល​ ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​ណាមួយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​ក្នុង​សម្បជានមុសាវាទ​ ​តថាគត​ ​មិន​ពោល​ថា​ ​ភិក្ខុ​នោះ​ ​មិន​ធ្វើបាប​កម្ម​តិចតួច​ ​ដូច្នេះ​ទេ​។​ ​ម្នាល​រាហុល​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​គួរ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​មិន​ពោល​ពាក្យ​កុហក​ ​សូម្បី​ដើម្បី​សើច​លេង​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
 [​១២៨​]​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​កញ្ចក់​ ​មានប្រយោជន៍​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កញ្ចក់​មានប្រយោជន៍​ ​ខាង​ការ​ឆ្លុះមើល​មុខ​។​ ​ម្នាល​រាហុល​ ​យ៉ាងនោះ​មែនហើយ​ ​អ្នក​គប្បី​ពិចារណា​ ​ត្រិះរិះ​មើល​រួចហើយ​ ​សឹម​ធ្វើ​កម្ម​ដោយ​កាយ​ ​ពិចារណា​ ​ត្រិះរិះ​មើល​រួចហើយ​ ​សឹម​ធ្វើ​កម្ម​ដោយ​វាចា​ ​ពិចារណា​ ​ត្រិះរិះ​មើល​រួចហើយ​ ​សឹម​ធ្វើ​កម្ម​ដោយចិត្ត​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636826608785491196
ទៅកាន់ទំព័រ៖