ព្រះត្រៃបិដក ភាគ ២៣
មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើដោយវាចា ដែលមានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើអំពើដោយវាចា អ្នកត្រូវពិចារណាមើលវចីកម្មនោះថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់វចីកម្ម មានទំនងយ៉ាងនេះចេញ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ
ID: 636826610279296637
ទៅកាន់ទំព័រ៖