ព្រះត្រៃបិដក ភាគ ២៣

ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ធ្វើអំពើ​ណា​ដោយ​វាចា​ ​វចីកម្ម​របស់​អាត្មាអញ​នេះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​សុខ​ ​មានផល​ជា​សុខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​ខំ​សិក្សា​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​ក្នុង​ធម៌​ជាកុសល​ទាំងឡាយ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ចុះ​។​
 [​១៣១​]​ ​ម្នាល​រាហុល​ ​បើ​អ្នក​ចង់​ធ្វើអំពើ​ណាមួយ​ ​ដោយចិត្ត​ ​អ្នក​ត្រូវ​ពិចារណាមើល​ ​នូវ​មនោ​កម្ម​នោះ​សិន​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើអំពើ​ណា​ដោយចិត្ត​ ​តើ​មនោ​កម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ ​គឺ​ខ្លួន​ ​និង​អ្នកដទៃ​ផង​ ​មនោ​កម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ឬ​ហ្ន៎​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើអំពើ​ណា​ដោយចិត្ត​ ​មនោ​កម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636826610816257349
ទៅកាន់ទំព័រ៖