ព្រះត្រៃបិដក ភាគ ២៣
[១៣២] ម្នាលរាហុល ព្រោះថាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណព្រាហ្មណ៍ទាំងអស់នោះ សុទ្ធតែបានពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះកាយកម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះវចីកម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះមនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដ៏មិនទាន់មានមក និងជម្រះកាយកម្ម និងជម្រះវចីកម្ម និងជម្រះមនោកម្ម ក៏ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះកាយកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះវចីកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះមនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ
ID: 636826611819284719
ទៅកាន់ទំព័រ៖